ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកឆ្នាំ២០២៣ លើវិញ្ញាសា Mobile Legends: Bang Bang (MSC 2023) នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ ១៨ ខែមិថុនា ឆ្នាំ២០២៣ នៅផ្សារទំនើបអ៊ីអនមានជ័យ។
ការប្រកួតនេះ នឹងមាន១២ក្រុមចូលរួម ដែលចែកជា ៤ពូល មកពីបណ្ដាប្រទេសនានាក្នុងតំបន់។ ក្រុមទាំង១២ចូលរួមប្រកួតរួមមាន៖ ហ្វីលីពីន (២ក្រុម) និង ឥណ្ឌូណេស៊ី (២ក្រុម) ម៉ាឡេស៊ី (១ក្រុម) សិង្ហបុរី (១ក្រុម) មីយ៉ាន់ម៉ា (១ក្រុម) កម្ពុជា (១ក្រុម) ឡាវ (១ក្រុម) តួកគី (១ក្រុម) អាមេរិកខាងជើង (១ក្រុម) និង មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើង (១ក្រុម)។
ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជា ដែលតំណាងដោយក្រុម BURN X Flash បានចាប់ឆ្នោតស្ថិតក្នុងពូល C ជាមួយក្រុមតំណាងមកពីទ្វីបអាមេរិកខាងជើង Outplay និងក្រុមមកពីឥណ្ឌូណេស៊ី ONIC Esports ។
យោងតាមទំព័រផ្លូវការរបស់ MSC 2023 បានឱ្យដឹងថា នេះជាលើកដំបូងដែលកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិលើវិញ្ញាសា Mobile Legends: Bang Bang នេះ៕