×

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំបញ្ចាំងស្លាយពិធីបើក-បិទអាស៊ានប៉ារ៉ាហ្គេម នៅ៣ទីតាំង

រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងថា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ និងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នឹងមានការរៀបចំពិធីបើក-បិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយបន្តផ្ទាល់ពិធីទាំងពីរនេះ ចាប់ពីម៉ោង ៦ល្ងាចរហូតដល់ចប់ ពិធី នៅតាមទីតាំងមួយចំនួនដូចខាងក្រោម៖

១-សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ

២-សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ

៣-ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញចូលរួម គាំទ្រទស្សនាការផ្សាយបន្តផ្ទាល់នេះឱ្យបានច្រើនកុះករ និងអធិកអធម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង