×

ខ្សែប្រយុទ្ធ Joao Felix នឹងវិលត្រឡប់ទៅកាន់ Atletico Madrid វិញ

ខ្សែប្រយុទ្ធ Joao Felix នឹងមិនចុះកុងត្រានៅ Chelsea ជាអចិន្ត្រៃយ៍ទេ ដោយសារតែលោក Mauricio Pochettino គ្រូបង្វឹកថ្មី មិនត្រូវការកីឡាកររូបនេះនៅក្នុងក្រុមរបស់ខ្លួនឡើយ។

កីឡាករព័រទុយហ្គាល់ បានលេងឱ្យ Chelsea ក្នុងលក្ខខណ្ឌខ្ចីជើងតាំងពីខែមករា ឆ្នាំ២០២៣នេះមក។
យ៉ាងណា ការមកដល់របស់គ្រូបង្វឹកថ្មី របស់ Chelsea លោក Mauricio Pochettino មិនត្រូវការ Felix ទេ។

បើតាមលោក Enrique Cerezo ប្រធានក្លិប Atletico Madrid ដែលជាក្លិបអាណាព្យាបាលរបស់ Joao Felix បានឱ្យដឹងថា រូបគេនឹងត្រលប់មកលេងនៅអេស្ប៉ាញវិញនៅរដូវកាលខាងមុខ។

Felix ក្នុងរយៈពេលតិចជាង ៦ខែនៅ Chelsea លេងបាន ២០ដង ហើយរកគ្រាប់បាល់បាន ៤ដង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង