×

គណៈកម្មាធិការអូឡាំពិកអន្តរជាតិបង្កើតព្រឹត្តិការណ៍ប្រកួតE-SPORTSដំបូងបង្អស់នៅសិង្ហបុរីក្នុងខែនេះ

កាលពីខែវិច្ឆិកា ឆ្នាំមុន គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានប្រកាសថា ប្រទេសសិង្ហបុរីនឹងទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ Olympic Esports Week (OEW) ដែលពុំធ្លាប់មាននៅខែមិថុនា ឆ្នាំ២០២៣។

ការបង្កើតព្រឹត្តិការណ៍នេះឡើង មានគោលបំណងគាំទ្រដល់ការអភិវឌ្ឍវិស័យកីឡា Esports តាមទិសដៅនៃចលនាអូឡាំពិក និងចូលរួមនៅក្នុងសហគមន៍កីឡាអេឡិចត្រូនិកនេះ។

ព្រឹត្តិការណ៍ OEW 2023 នឹងធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ ២៥ ខែមិថុនា ក្រោមការសហការរវាង IOC ជាមួយក្រសួងវប្បធម៌ សហគមន៍ និងយុវជនសិង្ហបុរី និងក្រុមប្រឹក្សាអូឡាំពិកជាតិសិង្ហបុរី នៅមជ្ឈមណ្ឌលសន្និបាតនិងតាំងពិព័រណ៍ Suntec ប្រទេសសិង្ហបុរី។

វិញ្ញាសាចំនួន១០ ដែលប្រកួតរួមមាន៖ Tic Tac Bow, WBSC eBaseball, Chess.com, Zwift, Just Dance, Gran Turismo, Virtual Regatta, Fortnite, Virtual Taekwondo និង Tennis Clash ។ កីឡាករចូលរួមប្រកួត ត្រូវបានឆ្លងកាត់ការប្រកួតជម្រុះ តាំងពីខែមីនាមកម្ល៉េះ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង