នៅថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣ កីឡាចំនួន ៣ រួមមាន បាល់បោះ វាយសី និងអុក ប្រភេទនឹងធ្វើការប្រកួត នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កីឡាបាល់បោះ ដែលបានចាប់ផ្ដើមពីថ្ងៃទី២ ខែមិថុនា នឹងឈានដល់ការប្រកួតដណ្ដើមមេដាយសំរឹទ្ធ និងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស លើវិញ្ញាសាផ្នែកបុរស៣ទល់៣ និងផ្នែកនារី៣ទល់៣។ ជាមួយគ្នានេះ វិញ្ញាសាបុរស ៥ទល់៥ កម្ពុជា ជួបជាមួយ ឡាវ។ ការប្រកួតវិញ្ញាសាកីឡាបាល់បោះទាំងនេះ ចាប់ផ្ដើមពីម៉ោង៩ព្រឹកតទៅ នៅសាលដំរី២ នៃពហុកីឡដ្ឋានជាតិមរតកតេជោ។
កីឡាវាយសី នឹងធ្វើការប្រកួតលើវិញ្ញាសាផ្នែកបុរស Team Standing និង Team Wheelchair ចាប់ពីម៉ោង ៨ ព្រឹកតទៅ នៅសាលវាយសី នៃពហុកីឡដ្ឋានជាតិមរតកតេជោ។
កីឡាអុក នឹងចាប់ផ្ដើមប្រកួតពីម៉ោង ៨:៣០នាទីព្រឹក នៅសាលដំបូលទូក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើវិញ្ញាសាផ្នែកបុរស-នារី ជុំទី១ និងជុំទី២៕