×

មកដឹងពីកាលវិភាគប្រកួតវិញ្ញាសាEsports សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម២០២៣

ការប្រកួតលើវិញ្ញាសា Mobile Legends: Bang Bang កីឡា E-sports ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ ទី៦ ខែមិថុនា ឆ្នាំ២០២៣ នៅទីតាំង Nagaworld 2 ។

ក្រុមតំណាងឱ្យ កម្ពុជា ថៃ ហ្វីលីពីន និង ម៉ាឡេស៊ី នឹងធ្វើការប្រកួតវិលជុំវគ្គសន្សំពិន្ទុ នៅថ្ងៃទី៤ មិថុនា ចំនួន ៦ ប្រកួត ចាប់ពីម៉ោង ៩:៣០ នាទីព្រឹកដល់ម៉ោង ១៦:៣០នាទី។

ក្រុមដែលឈ្នះក្នុងការប្រកួតថ្ងៃទីមួយ នឹងត្រូវឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី៥មិថុនា ចាប់ផ្ដើមពីម៉ោង១២:០០នាទីថ្ងៃត្រង់រហូតដល់ម៉ោង១៥:០០នាទី។ ចំណែកវគ្គផ្ដាច់ព្រ័ត្រ នឹងប្រកួតនៅម៉ោង ១៨:០០ នាទីថ្ងៃដដែល។

នៅថ្ងៃទី៦មិថុនា នឹងមានពិធីផ្សេងៗទៀត ទាក់ទងនឹងការប្រកួតលើវិញ្ញាសា Mobile Legends: Bang Bang នេះ។ សូមជម្រាបថា ការប្រកួតនេះមិនមានការបំពាក់មេដាយឡើយ ព្រោះជាកីឡាសម្ដែង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង