×

អាស៊ានប៉ារ៉ាហ្គេម៖ ទីលានជាក់លាក់ សម្រាប់កីឡាទាំង ១៤ប្រភេទ

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍ (CAMPAGOC) បានធ្វើបច្ចុប្បន្នភាពពីទីលានកីឡាទាំង ១៤ ប្រភេទសម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា។

ខាងក្រោមជាទីលានជាក់លាក់ សម្រាប់កីឡាទាំង១៤ប្រភេទ ដែលគណៈកម្មការទីលាននៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍បានធ្វើបច្ចុប្បន្នភាព កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ រួមមាន៖

. កីឡាអត្តពលកម្ម ប្រកួតនៅទីលានបាល់ទាត់ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ

. ហែលទឹក ប្រកួតនៅទីលានហែលទឹកក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ

. វាយសី ប្រកួតនៅទីលានវាយសី ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ

៤. វាយកូនឃ្លីលើតុ ប្រកួតនៅទីលានវាយកូនឃ្លីលើតុ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ

. បាល់ទាត់ពិការភ្នែក ប្រកួតនៅទីលានហុកគី ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ

. បាល់ទះអង្គុយ ប្រកួតនៅសាលដំរី១ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ

. បាល់បោះរទេះ ប្រកួតនៅសាលដំរី២ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ

. យូដូ ប្រកួតនៅសហភាពសហព័ន្ធយុវជនកម្ពុជា

. អុក ប្រកួតនៅសាលដំបូលទូក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

១០. លើកទម្ងន់ ប្រកួតនៅមជ្ឈមណ្ឌលជាតិជនពិការតេជោសែន

១១. បាល់បោះពិការប្រកួតនៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក

១២. បាល់ទាត់ (CP) ប្រកួតនៅទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិអូឡាំពិក

១៣. ប៊ូស្យា ប្រកួតនៅទីលានបាល់បោះនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា

និង ១៤. អេឡិចត្រូនិក (ប្រកួតសម្តែង) ប្រកួតនៅ NagaWorld 2

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង