×

ខេង សុភ័ណ្ឌ អត្តពលិកកម្ពុជាលើវិញ្ញាសាកីឡា E-sports អាស៊ានប៉ារ៉ាហ្គេមលើកទី១២

លោក ខេង សុភ័ណ្ឌ អាយុ ៣៣ឆ្នាំ លេង Role: EXP LANE គឺជាកីឡាករជម្រើសជាតិកីឡា E-sports ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ លើវិញ្ញាសា Mobile Legends: Bang Bang ។

លោក សុភ័ណ្ឌ មានពិការភាពស្វិតដៃជើង ប៉ុន្តែគាត់នៅតែខិតខំរៀនសូត្រមិនចុះចាញ់ក្នុងជីវិតឡើយ។ ពិការក៏មានសម្ថភាពដូចអ្នកមានកាយសម្បទានគ្រប់គ្រាន់ដែរ បច្ចុប្បន្នគាត់គឺជាគ្រូបង្រៀនផ្នែកកំព្យុទ័រ និង ជាអ្នកមើលការខុសត្រូវផ្នែកគាំទ្រកុមារពិការ ឱ្យទទួលបានការអប់រំនិងចំណេះជំនាញព្រមទាំងមានការងារនៅអង្គការ LAVALLA VILLAGE Marist Solidarity Cambodia។

លោក សុភ័ណ្ឌ បាននិយាយថា៖ “ពិការមិនមែនជាឧបសគ្គទេ អ្វីជាឧបសគ្គគឺការខិតខំប្រឹងប្រែងយកឈ្នះខ្លួនឯង”។ គាត់ត្រូវបានជ្រើសរើសជាកីឡាករតំណាងឱ្យប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្នុងវិញ្ញាសា Mobile Legends Bang Bang ដែលចាប់ផ្ដើមប្រកួតនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង