នៅថ្ងៃសៅរ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៣ កីឡាចំនួន ១១ ប្រភេទ នឹងចាប់ផ្ដើមការប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កីឡាទាំង១១ប្រភេទរួមមាន៖
១. កីឡាវាយកូនឃ្លីលើតុ ប្រកួតចាប់ពីម៉ោង១០ព្រឹក នៅទីលានវាយកូនឃ្លីលើតុ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។
២. កីឡាលើកទម្ងន់ ប្រកួតចាប់ពីម៉ោង១០ព្រឹក នៅមជ្ឈមណ្ឌលជាតិជនពិការតេជោសែន។
៣. កីឡាបាល់បោះពិការ ប្រកួតចាប់ពីម៉ោង ៩ព្រឹក នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។
៤. កីឡាបាល់ទះអង្គុយ ប្រកួតចាប់ពីម៉ោង ៩ព្រឹក នៅសាលដំរី១ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។
៥. កីឡាបាល់ទាត់ពិការភ្នែក ប្រកួតចាប់ពីម៉ោង៥ល្ងាច នៅទីលានហុកគី ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។
៦. កីឡាហែលទឹក ប្រកួតចាប់ពីម៉ោង ៩ព្រឹក នៅទីលានហែលទឹក ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។
៧. កីឡាអត្តពលកម្ម ប្រកួតចាប់ពីម៉ោង ៨:៣០នាទីព្រឹក នៅទីលានបាល់ទាត់ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។
៨. កីឡាបាល់ទាត់ (CP) ប្រកួតចាប់ពីម៉ោង ៤រសៀល នៅទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិអូឡាំពិក។
៩. កីឡាអេឡិចត្រូនិក ប្រកួតចាប់ពីម៉ោង៩:៣០នាទីព្រឹក នៅ Nagaworld 2 ។
១០. កីឡាប៊ូស្យា ប្រកួតចាប់ពីម៉ោង៩ព្រឹក នៅទីលានបាល់បោះនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
និង ១១. កីឡាយូដូ ប្រកួតចាប់ពីម៉ោង ៩ព្រឹក នៅសហភាពសហព័ន្ធយុវជនកម្ពុជា៕