×

ក្រុមបាល់ទះអង្គុយផ្នែកបុរសកម្ពុជា កាន់តែខិតជិតកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយឈ្នះហ្វីលីពីននិងមីយ៉ាន់ម៉ា

ក្រុមកីឡាករបាល់ទះអង្គុយកម្ពុជា បានបន្តយកឈ្នះទៅលើក្រុមកីឡាករបាល់ទះអង្គុយមីយ៉ាន់ម៉ា ដោយលទ្ធផល ៣សិតទល់នឹង០ នៅក្នុងការប្រកួតសន្សំពិន្ទុ លើវិញ្ញាសាបាល់ទះអង្គុយផ្នែកបុរស ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី៥ ខែមិថុនានេះ។

នេះគឺជាជ័យជម្នះដ៏ល្អរបស់កម្ពុជាដែលមិនទាន់ស្គាល់ពាក្យថាចាញ់១សិតឡើយ បន្ទាប់ពីក្រុមកីឡាករបាល់ទះអង្គុយកម្ពុជា ដែលទទួលបានជ័យជម្នះលើក្រុមកីឡាករបាល់ទះអង្គុយហ្វីលីពិន ដោយលទ្ធផល ៣សិតទល់នឹង០ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣។

សូមជម្រាបថា កម្ពុជា នឹងបន្តជួបជាមួយក្រុមថៃ នៅម៉ោង ៤រសៀលនេះ និងជួបជាមួយក្រុមឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ការទទួលបានជ័យជម្នះទៅលើក្រុមថៃ អាចជាក្ដីសង្ឃឹមក្នុងឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសម្រាប់ក្រុមបាល់ទះអង្គុយផ្នែកបុរសកម្ពុជា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង