×

អាស៊ានប៉ារ៉ាហ្គេម៖ កីឡាការិនី យិន សូត ឈ្នះមេដាយមាសបន្ថែមសម្រាប់កម្ពុជាក្នុងកីឡាអត្តពលកម្ម

កីឡាការិនី យិន សូត បានឈ្នះមេដាយមាស១គ្រឿង នៅក្នុងប្រភេទកីឡាអត្តពលកម្ម លើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ T11 នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២

កីឡាការិនីកម្ពុជារូបនេះ បានប្រើប្រាស់ថិរវេលា ២.៥៦.៧៤០ ដើម្បីទទួលបានមេដាយមាស ខណៈកីឡាការិនីវៀតណាម Nguyen Kim Xuyen ទទួលបានមេដាយប្រាក់ ដោយប្រើប្រាស់ថិរវេលា ៣.០៥.៤៦០។

គិតត្រឹមម៉ោង១០:១៥នាទីព្រឹកថ្ងៃទី៦មិថុនា កម្ពុជា ទទួលបានមេដាយមាស ៤គ្រឿង មេដាយប្រាក់ ១០គ្រឿង និងមេដាយសំរឹទ្ធ ១២ គ្រឿង។ ឥណ្ឌូណេស៊ី នៅតែបន្តនាំមុខគេក្នុងតារាងមេដាយសរុប ដោយមានមេដាយមាស ៦៥គ្រឿង ប្រាក់៥៣គ្រឿង និងសំរឹទ្ធ ៣៨គ្រឿង៕


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង