កីឡាការិនីពិការរត់ប្រណាំង ងួន រតនា ទទួលបានមេដាយមាស១គ្រឿងលើវិញ្ញាសារត់ចម្ងាយ ១៥០០ម៉ែត្រ ក្នុងកីឡាអត្តពលកម្ម នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី៦ ខែមិថុនានេះ។
កីឡាការិនី ងួន រតនា បានការពារមេដាយមាសរត់ចម្ងាយ ១៥០០ ម៉ែត្ររបស់ខ្លួន បន្ទាប់ពីបានឈ្នះលើកទី១ នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។
គិតត្រឹមម៉ោង១០:១៥នាទីព្រឹកថ្ងៃទី៦មិថុនា កម្ពុជា ទទួលបានមេដាយមាស ៤គ្រឿង មេដាយប្រាក់ ១០គ្រឿង និងមេដាយសំរឹទ្ធ ១២ គ្រឿង។ ឥណ្ឌូណេស៊ី នៅតែបន្តនាំមុខគេក្នុងតារាងមេដាយសរុប ដោយមានមេដាយមាស ៦៥គ្រឿង ប្រាក់៥៣គ្រឿង និងសំរឹទ្ធ ៣៨គ្រឿង៕