ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះទៅលើក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ដោយលទ្ធផល ៣សិតទល់នឹង០ នៅក្នុងការប្រកួតលើវិញ្ញាសាបាល់ទះអង្គុយផ្នែកបុរស ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី៦ ខែមិថុនានេះ។
លទ្ធផលនេះ មានន័យថា ក្រុមបាល់ទះអង្គុយបុរសកម្ពុជា បានបញ្ចប់នៅចំណាត់ថ្នាក់លេខ២ ដើម្បីឡើងទៅវគ្គប្រកួតខ្វែង ដើម្បីជួបជាមួយក្រុមដែលបញ្ចប់នៅចំណាត់ថ្នាក់លេខ៣។
សូមជម្រាបថា កម្ពុជាបានប្រកួតយកឈ្នះហ្វីលីពីន ៣–០ ឈ្នះមីយ៉ាន់ម៉ា ៣–០ ចាញ់ថៃ ១–៣ និងឈ្នះឥណ្ឌូណេស៊ី ៣–០ ក្នុងការប្រកួតវិលជុំ។
ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នៅសាលដំរី ពហុកីឡដ្ឋានជាតិមរតកតេជោ។ ការប្រកួតរបស់កម្ពុជា នឹងធ្វើឡើងចាប់ពីម៉ោង ២:០០ រសៀលតទៅ។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា ចាប់ពីម៉ោង ៩:០០ ព្រឹកតទៅ៕
ប្រភពរូបភាព៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា