ក្រុមកីឡាការិនីបាល់បោះរទេះជម្រើសជាតិកម្ពុជា បានឈ្នះមេដាយប្រាក់ ក្នុងប្រភេទប្រភេទកីឡាបាល់បោះរទេះ វិញ្ញាសា៥ទល់៥នាក់ផ្នែកនារី ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ។
ក្រុមកីឡាការិនីបាល់បោះរទេះជម្រើសជាតិកម្ពុជា បានប្រកួតទល់នឹងក្រុមកីឡាការិនីបាល់បោះរទេះជម្រើសជាតិថៃ នៅវគ្គផ្ដាច់ព្រ័ត្រ នារសៀល ថ្ងៃទី៧ ខែមិថុនានេះ នៅសាលដំរី ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ ជាលទ្ធផល ក្រុមកម្ពុជា ចាញ់ដោយពិន្ទុ ២៦ទល់នឹង៦៦ ។
សូមជម្រាបថា ក្រុមកីឡាការិនីបាល់បោះកម្ពុជា បានទទួលបានមេដាយសរុប ២គ្រឿង ពោលគឺមេដាយមាសលើវិញ្ញាសា ៣ទល់៣ និងមេដាយប្រាក់លើវិញ្ញាសា ៥ទល់៥៕