×

អាស៊ានប៉ារ៉ាហ្គេម៖ ក្រុមកីឡាករបាល់ទះអង្គុយកម្ពុជា នឹងជួបមីយ៉ាន់ម៉ាក្នុងការប្រកួតដណ្ដើមមេដាយសំរឹទ្ធ

ក្រុមបាល់ទះអង្គុយជម្រើសជាតិកម្ពុជា បានឈានទៅកាន់ការប្រកួតដណ្ដើមមេដាយសំរឹទ្ធជាមួយក្រុមបាល់ទះអង្គុយជម្រើសជាតិមីយ៉ាន់ម៉ា នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី៨ ខែមិថុនា។

ក្រុមបាល់ទះអង្គុយជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមបាល់ទះអង្គុយជម្រើសជាតិឥណ្ឌូណេស៊ី លើវិញ្ញាសាបាល់ទះអង្គុយ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដោយលទ្ធផល ២សិតទល់៣ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នារសៀលថ្ងៃទី៧ ខែមិថុនានេះ។

ឥណ្ឌូណេស៊ី នឹងត្រូវឡើងទៅជួបក្រុមបាល់ទះអង្គុយថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមមេដាយមាស នៅថ្ងៃទី៨មិថុនា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង