×

អាស៊ានប៉ារ៉ាហ្គេម៖ ក្រុមកីឡាករបាល់ទះអង្គុយកម្ពុជាឈ្នះមេដាយសំរឹទ្ធ ក្រោយយកឈ្នះមីយ៉ាន់ម៉ា៣-០

ក្រុមបាល់ទះអង្គុយកម្ពុជា បានយកឈ្នះទៅលើក្រុមបាល់ទះអង្គុយមីយ៉ាន់ម៉ា ក្នុងលទ្ធផល ៣ សិតទល់ ០ ក្នុងការប្រកួតដណ្ដើមមេដាយសំរឹទ្ធ លើវិញ្ញាសាបាល់ទះអង្គុយ ផ្នែកបុរស ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅសាលដំរី ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា។

ក្រុមកីឡាករបាល់ទះអង្គុយកម្ពុជា បានយកឈ្នះក្រុមកីឡាបាល់ទះអង្គុយមីយ៉ាន់ម៉ា ក្នុងសិតទីមួយ ២៥ទល់១៥ សិតទីពីរ ២៥ទល់១៦ និងសិតទីបី ២៥ទល់១៦។

លទ្ធផលនេះ មានន័យថា កម្ពុជាបានឈ្នះមេដាយសំរឹទ្ធលើវិញ្ញាសាបាល់ទះអង្គុយផ្នែកបុរស សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមមេដាយមាស រវាងថៃ និងឥណ្ឌូណេស៊ី ព្រមទាំងពិធីបំពាក់មេដាយមាស ប្រាក់ និងសំរឹទ្ធ នឹងធ្វើឡើងនៅរសៀលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង