×

អាស៊ានប៉ារ៉ាហ្គេម៖ រកឃើញក្រុមដែលឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធ លើវិញ្ញាសាបាល់ទះអង្គុយផ្នែកបុរស

នៅថ្ងៃទី៨ ខែមិថុនា នាសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ គេបានរកឃើញក្រុមកីឡាករជម្រើសជាតិដែលបានឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធ លើវិញ្ញាសាបាល់ទះអង្គុយផ្នែកបុរស នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២។

នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមមេដាយមាស រវាងក្រុមបាល់ទះអង្គុយថៃ និងក្រុមបាល់ទះអង្គុយឥណ្ឌូណេស៊ី លទ្ធផលជ័យជម្នះបានទៅលើក្រុមថៃ ដែលយកឈ្នះលើឥណ្ឌូណេស៊ី ដោយលទ្ធផល ៣សិតទល់២ ក្នុងការប្រកួតដ៏ស្វិតស្វាញ។

ដូច្នេះថៃ គឺជាម្ចាស់មេដាយមាស នៅឆ្នាំ២០២៣នេះ បន្ទាប់ពីពួកគេទទួលបានមេដាយប្រាក់ កាលពីអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០២២។ ឥណ្ឌូណេស៊ី ទទួលបានមេដាយប្រាក់ នៅឆ្នាំ២០២៣ បន្ទាប់ពីទទួលបានមេដាយសំរឹទ្ធ កាលពីខ្លួនធ្វើជាម្ចាស់ផ្ទះឆ្នាំមុន។ សម្រាប់កម្ពុជា ដែលជាក្រុមការពារមេដាយមាសអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ទទួលបានមេដាយសំរឹទ្ធនៅឆ្នាំ២០២៣ បន្ទាប់ពីយកឈ្នះក្រុមបាល់ទះអង្គុយមីយ៉ាន់ម៉ា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង