×

អាស៊ានប៉ារ៉ាហ្គេម៖ កម្ពុជាយកឈ្នះហ្វីលីពីន ១៣ទល់០ ទទួលបានមេដាយប្រាក់លើវិញ្ញាសាវាយគូ បុរស-នារី កីឡាបូស្យា

ក្រុមអត្តពលិកកម្ពុជា បានប្រកួតឈ្នះក្រុមអត្តពលិកហ្វីលីពីន លើវិញ្ញាសាវាយគូបុរស-នារី ក្នុងប្រភេទកីឡាបូស្យា ក្រោយការប្រកួត ៤ សិត ដោយពិន្ទ ១៣ទល់០ នៅរសៀល ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

គិតត្រឹមម៉ោង ១ថ្ងៃត្រង់ ថ្ងៃទី៨ ខែមិថុនា ម្ចាស់ផ្ទះកម្ពុជា កើនមេដាយសរុប ៦៦គ្រឿង ឈរលេខរៀងទី៨ រួមមានមេដាយមាស ៩ គ្រឿង, ប្រាក់ ១៩ គ្រឿង និងសំរឹទ្ធ ៣៨គ្រឿង, ខណៈក្រុមឥណ្ឌូណេស៊ី នៅតែឈរនាំមុខកំពូលតារាង ដោយបន្តរកបានមេដាយសរុប ៣៤១គ្រឿង ជាបណ្តោះអាសន្ន នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង