ក្លិប Liverpool បានបំពេញការនាំយកខ្សែបម្រើ Alexis Mac Allister ពីក្លិប Brighton ដោយចុះកិច្ចសន្យារយៈពេល៥ឆ្នាំ។
តម្លៃនៃការផ្ទេរកីឡាករអាហ្សង់ទីន វ័យ២៤ឆ្នាំ មានតម្លៃ ៣៥លានផោន ហើយវាអាចកើនឡើងដល់ ៥៥ លានផោន សម្រាប់កីឡាករដែលបានជួយឱ្យ Brighton បញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៦ ក្នុងក្របខណ្ឌ Premier League នៅរដូវកាលនេះដើម្បីមានសិទ្ធិសម្រាប់ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបជាលើកដំបូង។
Alexis Mac Allister ជាកីឡាករបង្គោលសម្រាប់ Brighton ដោយបានបង្ហាញខ្លួន ១១២ដង និងស៊ុតចូល ២០គ្រាប់និងជួយឱ្យក្លិបនេះឈរលេខ ៦ នៅ Premier League។
បន្ថែមពីការងារជាមួយក្លិប Brighton ហើយ Mac Allister ក៏ជួយអោយអាហ្សង់ទីនឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសកាតាកាលពីឆ្នាំ២០២២ផងដែរ។
Mac Allister គឺជាការចុះហត្ថលេខាលើកដំបូងរបស់ Liverpool នូវអ្វីដែលគេរំពឹងថានឹងក្លាយជាទីផ្សារដោះដូរកីឡាករដ៏មមាញឹកនៅ Anfield ក្រោមការដឹកនាំរបស់លោក Jorg Schmadtke នាយកកីឡាថ្មី។
បន្ថែមពីនេះ គ្រូបង្វឹក Liverpool លោក Juergen Klopp នឹងមានបំណងកែប្រែខ្សែបម្រើកណ្តាលឡើងវិញ បន្ទាប់ពីការចាកចេញរបស់ James Milner, Alex Oxlade-Chamberlain និង Naby Keita នៅចុងបញ្ចប់នៃកិច្ចសន្យារបស់ពួកគេនៅរដូវក្តៅខាងមុខនេះ៕