សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានអបអរសាទរដល់ក្រុមអត្តពលិកកម្ពុជា ដែលបានទទួលជ័យលាភីលេខ១ ក្នុងនាមជាម្ចាស់ពានរង្វាន់ ក្នុងព្រឹត្តិការណ៍ MATIC 2023 លើវិញ្ញាសា AK2 នៃប្រភេទកីឡាអេឡិចត្រូនិក ដែលប្រទេសថៃគឺជាម្ចាស់ផ្ទះ។
ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា ឈ្មោះ ONE LAST TIME បានយកឈ្នះទៅលើក្រុម Vivaroar មកពីម៉ាឡេស៊ី ដែលទទួលបានចំណាត់ថ្នាក់ជើងឯករង។ ក្រុមជើងឯករងបន្ទាប់បានទៅលើក្រុម GMI Clown 5 មកពីម៉ាឡេស៊ី និងក្រុម Superior by Thermaltake តំណាងឱ្យម្ចាស់ផ្ទះ។
ក្រៅពីក្រុម ONE LAST TIME កម្ពុជាក៏មានក្រុមតំណាងមួយផ្សេងទៀត គឺក្រុម D’Roar ដែលទទួលបានចំណាត់ថ្នាក់លេខ ៥ ផងដែរ។
ព្រឹត្តិការណ៍ MATIC 2023 Thailand មានប្រទេសចូលរួមចំនួន៤ មានក្រុមម្ចាស់ផ្ទះថៃ ក្រុមមកពីប្រទេសម៉ាឡេស៊ី ក្រុមមកពីចិន និងក្រុមតំណាងកម្ពុជា ទាំងអស់ ៨ ក្រុម ដោយការប្រកួតធ្វើឡើងពីថ្ងៃទី១០ដល់១១ ខែមិថុនា ឆ្នាំ២០២៣៕