×

ក្លិប Man UTD អាចនឹងធ្វើការប្រកាសម្ចាស់ថ្មីនៅសប្តាហ៍នេះ

ក្លិប Man UTD គ្រោងនឹងទទួលបានម្ចាស់ក្លិបថ្មី ក្រោយការដេញថ្លៃចុងក្រោយបានបិទបញ្ចប់ ហើយអាចនឹងត្រូវប្រកាសនៅសប្តាហ៍នេះ។

ម្ចាស់ក្លិប Man UTD ដែលជាគ្រួសារ The Glazer បានដាក់លក់ក្លិបនេះជាលើកដំបូងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ បន្ទាប់ពីការដេញថ្លៃ និងការចរចាជាច្រើនខែ សារពត៌មាន Daily Mail បានរាយការណ៍ថា ម្ចាស់ក្លិបថ្មីអាចនឹងត្រូវបានប្រកាសនៅក្នុងសប្តាហ៍នេះតែម្ដង។

កិច្ចព្រមព្រៀងនេះ គឺនឹងរៀបចំឡើងដោយក្រុមហ៊ុន Raine Group ដែលជាធនាគារពាណិជ្ជរបស់សហរដ្ឋអាមេរិក ហើយព្រះអង្គម្ចាស់នៃប្រទេសកាតា Sheikh Jassim bin Hamad al-Thani និងមហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe កំពុងបញ្ចប់ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះ។

ទោះបីជាមហាសេដ្ឋី Sheikh Jassim ប្រកាសថាការផ្តល់ជូនលើកទី៥ របស់ខ្លួន ដែលនៅតែមិនឆ្លើយតបទៅនឹងការចង់បានរបស់ក្រុមគ្រួសារ The Glazer ក្នុងតម្លៃចំនួន ៦ ពាន់លានផោន ប៉ុន្តែ មហាសេដ្ឋីកាតាបានដាក់សំណើដែលប្រសើរក្នុងសប្តាហ៍នេះ។

លោក Sheikh Jassim កំពុងស្វែងរកទិញភាគហ៊ុនក្លិបនេះ ១០០ ភាគរយតែម្ដង ហើយវាត្រូវបានគេជឿថាការផ្តល់ជូនរបស់លោកចុងក្រោយក្នុងតម្លៃប្រហែល ៥ ពាន់លានផោន។ ចំណែកឯការផ្តល់ជូនពីក្រុមហ៊ុនរបស់លោក Ratcliffe Ineos គឺចង់ទិញត្រឹមតែ ៦០ ភាគរយនៃភាគហ៊ុនក្លិបប៉ុណ្ណោះ ហើយភ្ជាប់មកជាមួយសំណើដែលនឹងអនុញ្ញាតឱ្យសមាជិកនៃគ្រួសារ Glazer ដែលមិនមានប្រជាប្រិយភាពជាមួយនឹងអ្នកគាំទ្ររបស់ Man UTD កាន់កាប់ភាគហ៊ុនមួយផ្នែកបន្តទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង