×

កម្ពុជាឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក MSC2023

ក្រុមកម្ពុជា បានយកឈ្នះទៅលើក្រុមសិង្ហបុរី ដោយលទ្ធផល ៣ ទល់នឹង ០ ដើម្បីឈានទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក MSC 2023 លើវិញ្ញាសា Mobile Legends: Bang Bang ដែលធ្វើឡើងនៅផ្សារទំនើបអ៊ីអនមានជ័យ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែមិថុនានេះ។

ក្រុមកម្ពុជា តំណាងដោយ BURN X Flash ដែលទទួលបានចំណាត់ថ្នាក់លេខ២ក្នុងពូល C បានផ្ដួលក្រុមសិង្ហបុរី RSG ដែលជាក្រុមលេខ១ក្នុងពូល B ។ កម្ពុជានឹងអាចប៉ះជាមួយក្រុមហ្វីលីពីន Blacklist ឬក្រុមតួកគី Fire Flux Impunity ដែលនឹងធ្វើការប្រកួតគ្នានៅវគ្គ ៨ក្រុមចុងក្រោយ នាល្ងាចនេះ។

ក្រុមកម្ពុជាគឺជាក្រុមដំបូងដែលបានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ សម្រាប់ថ្ងៃស្អែក នឹងមានការប្រកួតរវាងក្រុមឥណ្ឌូណេស៊ី ONIC ជួបជាមួយក្រុម EVOS តំណាងឱ្យប្រទេសឥណ្ឌូណេស៊ី ខណៈក្រុមហ្វីលីពីន ECHO ប៉ះក្រុមម៉ាឡេស៊ី TODAK ដើម្បីស្វែងរក២ក្រុមទៀតទៅកាន់វគ្គបន្ត។

សូមជម្រាបថា វាជាសមិទ្ធផលដ៏ល្អមួយសម្រាប់ក្រុមកម្ពុជា ដែលបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍លំដាប់អន្តរជាតិនេះ ជាលើកដំបូង៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង