×

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បើកការប្រកួតជ្រើសរើសកីឡាករតំណាងជាតិសម្រាប់ចូលរួមព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ លើវិញ្ញាសាefootball

កាលពីម្សិលមិញ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបើកឱ្យចុះឈ្មោះតាមអនឡាញ ដើម្បីចូលរួមប្រកួតប្រជែងដើម្បីក្លាយជាកីឡាករតំណាងឱ្យកម្ពុជា ទៅចូលរួមប្រកួតពានរង្វាន់អាស៊ីអាគ្នេយ៍ លើវិញ្ញាសា efootball (Ifel Southeast Asia Championship) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។

បេក្ខជនដែលមានសមត្ថភាពខ្ពស់ក្នុងការលេងលើវិញ្ញាសា efootball អាចធ្វើការដាក់ពាក្យ ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១២រំលងអធ្រាត្រ តាមរយៈតំណរភ្ជាប់នេះ https://efootball.re-esport.com/ ។

សម្រាប់ការជ្រើសរើស ត្រូវបានបែងចែកជាប្រភេទ Mobile ឬ Console ដោយបេក្ខជនម្នាក់អាចប្រកួតបានតែ១វិញ្ញាសាប៉ុណ្ណោះ។ កាលបរិច្ឆេទនៃការប្រកួតនេះ នឹងត្រូវប្រកាសដោយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នៅពេលដែលការចុះឈ្មោះត្រូវបានបញ្ចប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង