ក្រុមតោខៀវ Chelsea បានបញ្ជាក់ពីការមកដល់របស់ខ្សែប្រយុទ្ធបារាំង Christopher Nkunku ពីក្រុម RB Leipzig ក្នុងកិច្ចសន្យារយៈពេល ៦ ឆ្នាំ ក្នុងតម្លៃផ្ទេរ ៥២ លានផោន។
Nkunku វ័យ ២៥ឆ្នាំបានចូលរួមជាមួយ Leipzig ពីក្រុម Paris Saint-Germain ក្នុងឆ្នាំ២០១៩ និងស៊ុតបញ្ចូលទីបាន ៧០ គ្រាប់ក្នុងការបង្ហាញខ្លួន ១៧២ ដងនៅគ្រប់កម្មវិធីប្រកួតទាំងអស់សម្រាប់ក្លិបអាល្លឺម៉ង់។
កីឡាករបារាំងរូបនេះជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅក្របខណ្ឌ Bundesliga ដោយរកបាន ១៦ គ្រាប់ជាមួយ Niclas Fullkrug របស់ក្រុម Werder Bremen កាលពីរដូវកាលទើបតែបញ្ចប់ថ្មីៗនេះ។ Nkunku បានអវត្តមាន៩ប្រកួត សម្រាប់ក្រុមអាល្លឺម៉ង់ ដោយសារបញ្ហារបួស។
Nkunku បានប្រាប់គេហទំព័ររបស់ក្លិបថា៖ “ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមជាមួយ Chelsea” ៕