×

Josko Gvardiol ប្រាប់ទៅកាន់Leipzigថាខ្លួនចង់ចូលរួមជាមួយMan City

ខ្សែការពារ Josko Gvardiol បានប្រាប់ក្រុម RB Leipzig របស់អាល្លឺម៉ង់ថារូបគេចង់ចូលរួមជាមួយក្រុម Manchester City ។

លោក Pep Guardiola បានទទួលដំណឹងល្អកាលពីយប់ថ្ងៃអាទិត្យ ក្នុងការដេញថ្លៃរបស់គាត់ដើម្បីនាំយកខ្សែការពារកណ្តាលសញ្ជាតិក្រូអាតដែលខិតជិតការផ្លាស់ប្តូរទៅកាន់ក្របខណ្ឌ Premier League ។

Leipzig នឹងអនុញ្ញាតឱ្យ Gvardiol ចាកចេញ ប្រសិនបើពួកគេទទួលបាន ៧៨ លានផោនបូកនឹងប្រាក់បន្ថែម ដែលអាចធ្វើឱ្យកិច្ចព្រមព្រៀងនេះរហូតដល់ ៨៥លានផោន។ កីឡាករវ័យ ២១ ឆ្នាំគឺជាគោលដៅសំខាន់របស់លោក Guardiola ដែលចង់ពង្រឹងនៅ Man City ទោះបីជាឈ្នះពានរង្វាន់ ៣ កាលពីរដូវកាលមុនក៏ដោយ។

Man City បានបង្ហាញថាពួកគេត្រៀមខ្លួនជាស្រេចដើម្បីដាក់សំណើដេញថ្លៃ ៦៨ លានផោន ប៉ុន្តែ Leipzig មិនទទួលយកសំណើនេះឡើយ។ លោក Txiki Begiristain នាយកកីឡាបាល់ទាត់របស់ City បានជួបជាមួយអ្នកតំណាងរបស់កីឡាកររួចហើយ ទាក់ទងនឹងការផ្ទេរដ៏មានសក្តានុពលមួយ។

Gvardiol ដែលលេង ២១ប្រកួតសម្រាប់ក្រូអាត បានចូលរួមជាមួយ Leipzig ក្នុងតម្លៃ ១៤ លានផោនពីក្រុម Dinamo Zagreb ។ ប៉ុន្តែក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ គេបានបង្ហាញខ្លួន ៨៧ លើកសម្រាប់ Leipzig ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង