ខ្សែប្រយុទ្ធសេណេហ្គាល់ Nicolas Jackson បានបញ្ចប់ការពិនិត្យសុខភាពមុនការផ្ទេរទៅក្រុម Chelsea ពីក្រុម Villarreal ក្នុងតម្លៃ ៣៥លានអឺរ៉ូ។
Jackson បានក្លាយជាគោលដៅសំខាន់សម្រាប់ Chelsea នៅរដូវក្តៅនេះ ខណៈក្រុមតោខៀវ កំពុងពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេឡើងវិញ ក្រោយបានចុះហត្ថលេខាជាមួយកីឡាករ Christopher Nkunku ពីក្រុមអាល្លឺម៉ង់ RB Leipzig រួចហើយ។
Jackson ស៊ុតបញ្ចូលទីបាន ១៣ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៥ ដងសម្រាប់ Villarreal នៅគ្រប់កម្មវិធីប្រកួតទាំងអស់ ហើយការបញ្ជាក់ជាផ្លូវការនៃការផ្ទេររបស់គេទៅកាន់កីឡដ្ឋាន Stamford Bridge ត្រូវបានគេរំពឹងទុកថានឹងកើតឡើងក្នុងប៉ុន្មានថ្ងៃខាងមុខ។
Chelsea បានស្វែងរកខ្សែប្រយុទ្ធកណ្ដាល ដើម្បីដោះស្រាយបញ្ហាកង្វះគ្រាប់បាល់។ ខ្សែប្រយុទ្ធចុងក្រោយដែលរកបាន ២០គ្រាប់ក្នុងមួយរដូវកាលសម្រាប់ Chelsea គឺកីឡាករ Diego Costa កាលពី ៦ឆ្នាំមុន៕