កីឡាករជម្រើសជាតិសាធារណរដ្ឋអៀរឡង់ Chiedozie Ogbene បានក្លាយជាកីឡាករចំណូលថ្មីដំបូងគេរបស់ក្រុម Luton Town នៅក្របខណ្ឌ Premier League រដូវកាល២០២៣-២៤ ដោយអតីតខ្សែបម្រើស្លាបរបស់ក្លិប Rotherham United ចូលរួមជាមួយការផ្ទេរដោយឥតតម្លៃខ្លួន។
កីឡាករវ័យ ២៦ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទីបាន ៩គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៤ ដងសម្រាប់ Rotherham United ក្នុងក្របខណ្ឌ Championship កាលពីរដូវកាលមុន។ គេបានបដិសេធបន្តកុងត្រាថ្មី ដោយផ្លាស់ទៅកាន់ Luton ដែលទើបនឹងឡើងមកកាន់ក្របខណ្ឌ Premier League ដែលគេនឹងចូលរួមជាផ្លូវការនៅថ្ងៃទី១ ខែកក្កដា។
Ogbene ដែលបានក្លាយជាកីឡាករដើមកំណើតអាហ្រ្វិកដំបូងគេ តំណាងឱ្យសាធារណរដ្ឋអៀរឡង់ ទទួលបានការកោះហៅជាលើកដំបូងនៅក្នុងខែមិថុនា ឆ្នាំ២០២១៕