×

ខ្សែបម្រើ Ruben Loftus-Cheek ត្រៀមចាកចេញពី Chelsea ទៅចូលរួម AC Milan

មានការរាយការណ៍ថា ក្លិប AC Milan បានព្រមព្រៀងគ្នាជាមួយក្លិប Chelsea ក្នុងការផ្ទេរយកខ្សែបម្រើ Ruben Loftus-Cheek។

ក្លិបទាំងពីរបានឯកភាពគ្នាចំពោះតម្លៃផ្ទេរប្រមាណជិត ២០ លានដុល្លារសហរដ្ឋអាមេរិក ស្របពេលខាងសាមីកីឡាករក៏យល់ព្រមក្នុងការផ្លាស់ទៅកាន់ AC Milan ផងដែរ។

សេចក្ដីព្រមព្រៀងនេះ មានន័យថា Loftus-Cheek គឺជាកីឡាករ Chelsea ម្នាក់ទៀតដែលចាកចេញពី Chelsea ក្នុងទីផ្សារដោះដូរនាពេលថ្មីៗនេះ។

មួយរយៈពេលចុងក្រោយ កីឡាករមួយចំនួនដូចជា N’Golo Kante, Kalidou Koulibaly និង Edou Mendy ជាដើមបានទៅចូលរួមក្លិបថ្មី។ រីឯខ្សែបម្រើ Hakim Ziyech ខ្សែការពារ Cesar Azpilicueta ខ្សែបម្រើ Mason Mount និង Kai Havertz កំពុងស្ថិតក្នុងដំណាក់កាលត្រៀមចាកចេញពីទឹកដី Stamford Bridge ផងដែរ។

Chelsea កំពុងស្ថិតក្នុងដំណាក់កាលនៃការប្រែប្រួលធំមួយ ក្រោយការមានការផ្លាស់ប្ដូរម្ចាស់ក្លិបនិងក្បាលម៉ាស៊ីនដឹកនាំកាលពីចុងឆ្នាំមុន។ ក្លិបបានធ្លាប់ទម្រង់លេងយ៉ាងខ្លាំងកាលពីរដូវកាល ២០២២-២៣ កន្លងទៅ ដោយឈ្នះបានតែ ១១ ប្រកួតប៉ុណ្ណោះ តែចាញ់ដល់ទៅ ១៦ ដង ហើយបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ ១២៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង