×

James Maddison ត្រៀមពិនិត្យសុខភាពសម្រាប់ការផ្ទេរទៅកាន់ Spurs

ក្រុម Leicester City បានយល់ព្រមជាមួយក្រុម Tottenham Hotspurs សម្រាប់ការអនុញ្ញាតឱ្យ James Maddison ទៅទទួលការពិនិត្យសុខភាព។

Maddison បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន ដែលអាចឱ្យគេទទួលបានថ្លៃនឿយហត់១៧ម៉ឺនក្នុងមួយសប្តាហ៍ពី Spurs ដោយក្រុម Leicester បានបើកភ្លើងខៀវដល់កិច្ចព្រមព្រៀងនេះ។

អ្នកកាសែតដ៏ល្បី Fabrizio Romano បានសរសេរនៅលើ Twitter ថា៖ “Tottenham បានព្រមព្រៀងគ្នាដោយពាក្យសម្ដីជាមួយ Leicester ដើម្បីចុះហត្ថលេខាលើ James Maddison ។ តម្លៃដំបូងត្រូវបានរាយការណ៍ថា ប្រហែល ៤០លានផោន បូកនឹងប្រាក់បន្ថែម ៥លានផោនទៀត។”

Maddison វ័យ ២៦ ឆ្នាំ រកបាន ១៩ គ្រាប់ក្នុងការបង្ហាញខ្លួន ៣២ លើកកាលពីរដូវកាលមុន។ រូបគេនៅសល់កុងត្រាជាមួយក្រុមកញ្ជ្រោង១ឆ្នាំទៀត។ ប៉ុន្តែការធ្លាក់ទៅកាន់ក្របខណ្ឌ Championship របស់ Leicester ធ្វើឱ្យរូបគេស្វែងរកក្លិបថ្មីនៅក្របខណ្ឌ Premier League ។

នេះអាចជាការចុះហត្ថលេខាទីបីរបស់ Spurs នៅដើមរដូវកាលថ្មីនេះ បន្ទាប់ពីពួកគេបាននាំយកអ្នកចាំទី Guglielmo Vicario របស់ Empoli ក្នុងតម្លៃ ១៧ លានផោនជាមួយនឹងកិច្ចសន្យារយៈពេល ៥ ឆ្នាំ។ ក្លិបនេះក៏បានទិញផ្ដាច់កីឡាករ Dejan Kulusevski ពីក្រុម Parma ក្នុងតម្លៃ ២៥លានផោន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង