×

អ្នកគាំទ្រ Man UTD ធ្វើបាតុកម្មទាមទារគ្រួសារត្រកូល Glazer ពន្លឿននីតិវិធីលក់ក្លិប

អ្នកគាំទ្រក្លិប Man UTD បានធ្វើបាតុកម្មនៅមុខកីឡដ្ឋាន Old Trafford ដោយទាមទារឱ្យម្ចាស់ក្លិបបិសាចក្រហមគ្រួសារត្រកូល Glazer ពន្លឿននីតិវិធីក្នុងការលក់ក្លិប ដើម្បីរកម្ចាស់ថ្មីឱ្យបានឆាប់។

ក្លិបបិសាចក្រហមបានដាក់លក់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ ខណៈគិតត្រឹមខែមេសានេះ មានបេក្ខភាពធំៗ២ ដែលចង់បាន។ បេក្ខភាពនោះរួមមាន លោក Sheikh Hamad bin Jassim កូនប្រុសអតីតនាយករដ្ឋមន្ត្រីប្រទេសកាតា និងលោក Jim Ratcliffe មហាសេដ្ឋីអង់គ្លេស។

យ៉ាងណាមិញ មកទល់ពេលនេះ ក្លិបនៅមិនទាន់ប្រកាសថាត្រូវលក់ឱ្យភាគីណានោះទេ ស្របពេលមានបែកធ្លាយដំណឹងថា ត្រកូល Glazers បានពិនិត្យមើលសំណើរបស់ក្រុមហ៊ុនអាមេរិកាំងមួយចំនួន។
ឆ្លើយតបនឹងករណីនេះដែរ អ្នកគាំទ្របិសាចក្រហមមួយចំនួនបានប្រមូលផ្ដុំគ្នានៅក្លិប ហើយស្រែកទាមទារឱ្យត្រកូល Glazer ចាកចេញ ហើយរកម្ចាស់ថ្មីឱ្យបានឆាប់ៗ។

សូមបញ្ជាក់ថា គ្រួសារត្រកូល Glazer នេះហាក់មិនសូវមានប្រជាប្រិយភាពប៉ុន្មានទេជាមួយអ្នកគាំទ្រ Manchester United។ អ្នកគាំទ្រមួយចំនួនបានរិះគន់ថា ម្ចាស់ក្លិបនេះដឹកនាំក្លិបឱ្យជាប់បំណុលកាន់តែច្រើន តាំងពីទិញក្លិបនៅឆ្នាំ២០០៥៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង