×

Bayern Munich ដាក់សំណើទិញខ្សែប្រយុទ្ធ Harry Kane ពី Tottenham Hotspur

មានការរាយការណ៍ថា ក្លិបអាល្លឺម៉ង់ Bayern Munich បានសម្រេចដាក់សំណើសុំផ្ទេរយកខ្សែប្រយុទ្ធ Harry Kane ពីក្លិប Tottenham Hotspur។

កុងត្រារបស់ Harry Kane ជាមួយ Spurs នឹងផុតកំណត់នៅខែមិថុនាឆ្នាំក្រោយ។ នេះមានន័យថា បើមិនមានការចុះកុងត្រាថ្មីណាមួយនោះទេ ហើយប្រសិនបើ Spurs មិនផ្ទេរចេញ Kane ក្នុងទីផ្សារដោះដូរនេះ ក្លិបអង់គ្លេសនឹងបាត់បង់ខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំនៅរដូវកាលក្រោយ ដោយមិនទទួលបានតម្លៃផ្ទេរសូម្បីមួយសេន។

សម្រាប់សំណើនេះដែរ Bayern Munich សុំទិញយក Kane ក្នុងតម្លៃ ៧៧ លានដុល្លារតែគិតមកទល់នេះ មិនទាន់មានសេចក្ដីឆ្លើយតបផ្លូវការណាមួយឡើយពីសំណាក់Tottenham Hotspur។

Harry Kane គឺជាកីឡាករឆ្នើមរបស់ Spurs។ កីឡាករអង់គ្លេសរូបនេះចូលលេងឈុតធំឱ្យក្លិបតាំងពីឆ្នាំ២០១០ មក ហើយជាង ៦ រដូវកាលចុងក្រោយ រូបគេបានបង្ហាញទម្រង់លេងយ៉ាងល្អ។ កីឡាករលេងឲ្យ Spurs សរុប ៤៣៥ លើក និងស៊ុតចូល ២៨០ គ្រាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង