×

ក្រុមជម្រើសជាតិE-sportsកម្ពុជាចូលរួមការប្រកួតវគ្គជម្រុះព្រឹត្តិការណ៍ពិភពលោកនៅអារ៉ាប៊ីសាអ៊ូឌីត

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នឹងបញ្ជូនប្រតិភូកីឡាអេឡិចត្រូនិកកម្ពុជា ទៅចូលរួមការប្រកួតក្នុងកម្មវិធី Gamers8 Asia Championship លើវិញ្ញាសា Mobile Legends: Bang Bang ដែលជាផ្នែកមួយនៃការប្រកួតជម្រុះ ដណ្ដើមយកកៅអីទៅកាន់ព្រឹត្តិការណ៍ IESF 15th World E-sports Championship IASI 2023 ចាប់ផ្ដើមពីថ្ងៃទី៨ ដល់ ១៤ ខែកក្កដា ឆ្នាំ២០២៣ នៅរដ្ឋធានី រីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សមាសភាពប្រតិភូកម្ពុជាមាន ៧ រូប ក្នុងនោះមានអគ្គលេខាធិការរង ១រូប គ្រូបង្វឹក ១រូប និង កីឡាករ ៥រូប។ ក្រុមជម្រើសជាតិកម្ពុជារហស្សនាម អ្នកចម្បាំងអង្គរ តំណាងដោយក្រុម BURN X Flash ។

កម្ពុជា នឹងត្រូវជួបក្រុមម៉ុងហ្គោលី នេប៉ាល់ និងអារ៉ាប់រួមក្នុងពូល A ។ ចំណែក ម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីត ស្ថិតនៅពូល B ជាមួយក្រុមកាហ្សាក់ស្ថាន ហ្វីលីពីន និងបង់ក្លាដេស។

ការប្រកួតជម្រុះត្រូវបានចែកជា២ពូល ដែលមាន ៨ក្រុមចូលក្រោយប្រកួត ស្វែងរកក្រុមលេខ១ និងលេខ២ ក្នុងពូលនីមួយៗឈានទៅវគ្គខ្វែង ហើយក្រុមលេខ៣ប្រកួតគ្នានៅវគ្គ Last Chance ។ក្រុមចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ទទួលបានប្រាក់រង្វាន់ ហើយក្រុមលេខ១ដល់លេខ៥ នឹងកក់កៅអីសម្រាប់ព្រឹត្តិការណ៍ IESF 15th World E-sports Championship IASI 2023៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង