×

ខ្សែប្រយុទ្ធ Roberto Firmino ផ្លាស់ទៅចូលរួម Al-Ahli ជាកីឡាករឥតតម្លៃខ្លួន

ខ្សែប្រយុទ្ធ Roberto Firmino បានក្លាយជាសមាជិកក្លិប Al-Ahli នាក្របខណ្ឌ Saudi Pro League ដោយការផ្ទេរនេះគឺរូបគេជាកីឡាករឥតមានតម្លៃខ្លួនទេ ក្រោយបញ្ចប់ការរួមរស់ជាមួយក្លិបអង់គ្លេស Liverpool រួចមក។ នេះបើតាមការឱ្យដឹងពីក្លិបនៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត។

កីឡាករប្រេស៊ីល វ័យ៣១ឆ្នាំ បានចូលរួមជាមួយអ្នកចាំទី Edouard Mendy ដើម្បីមកចូលរួមក្លិប Al-Ahli មួយនេះ បន្ទាប់ពីរូបគេបានបញ្ចប់ដំណើររួមរស់រយៈពេល៣រដូវកាលជាមួយក្លិបតោខៀវ Chelsea។

Roberto Firmino បានចូលរួមជាមួយ Liverpool កាលពីឆ្នាំ២០១៥ ដោយផ្ទេរពីក្លិបអាល្លឺម៉ង់ Hoffenheim ដោយនៅទឹកដី Anfield រូបគេបានបង្ហាញខ្លួនសរុប ៣៦២ ដងគ្រប់ការប្រកួត ស៊ុតបញ្ចូលទីបាន១១១គ្រាប់ និងបានរួមចំណែកឈ្នះពានរង្វាន់ជាច្រើនដូចជា Premier League, FA Cup, EFL Cup, UEFA Champions League, UEFA Super Cup និង FIFA Club World Cup ផងដែរ។

សម្រាប់ការផ្ទេរ ទៅកាន់ក្លិប Al-Ahli នេះដែរ Roberto Firmino បានចូលរួមក្នុងបញ្ជីកីឡាករល្បីឈ្មោះជាច្រើនដែលបានផ្លាស់មកកាន់ក្របខណ្ឌ Saudi Pro League។ ជាក់ស្តែង នារយៈពេលចុងក្រោយមកនេះ ខ្សែប្រយុទ្ធ Karim Benzema ខ្សែបម្រើ N’Golo Kante បានទៅចូលរួមជាក្លិប Al-Ittihad ហើយ ខ្សែការពារ Kalidou Koulibaly ទៅចូលរួមក្រុម Al-Hilal ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង