West Ham កាន់តែមានការខកចិត្តចំពោះការពន្យារពេលជាមួយនឹងកិច្ចព្រមព្រៀងរបស់ Declan Rice ទៅឱ្យ Arsenal ។
កិច្ចព្រមព្រៀង ១០៥ លានផោន ត្រូវបានយល់ព្រម កាលពី ៨ថ្ងៃមុន ប៉ុន្តែវាមិនទាន់ត្រូវបានចុះហត្ថលេខានៅឡើយទេ។ ការយឺតយ៉ាវនេះ គឺបណ្តាលមកពីការពន្យារពេលជាមួយនឹងឯកសារ ដោយមេធាវីរបស់ Arsenal។
Rice បានពិនិត្យសុខភាពដោយទទួលបានជោគជ័យនៅ Arsenal ហើយ ហើយកំពុងស្ថិតនៅក្នុងប្រទេសព័រទុយហ្គាល់។ ទោះជាយ៉ាងណា Arsenal សង្ឃឹមថានឹងបញ្ចប់ការផ្ទេររបស់ Rice មុននឹងពួកគេ ធ្វើដំណើរទស្សនិកកិច្ចនៅសហរដ្ឋអាមេរិក។
កិច្ចព្រមព្រៀងនេះ នឹងបំបែកកំណត់ត្រាទិញពីមុនរបស់ Arsenal ដែលបានចំណាយលើ Nicolas Pepe ពី Lille ក្នុងតម្លៃ ៧២លានផោនក្នុងឆ្នាំ២០១៩។
តម្លៃខ្លួនរបស់ Rice ជាការផ្ទេរដែលមានតម្លៃថ្លៃទីពីរនៅចក្រភពអង់គ្លេស បន្ទាប់ពី Chelsea បានចំណាយប្រាក់ ១០៦,៨ លានផោនឱ្យក្រុម Benfica សម្រាប់ Enzo Fernandez ក្នុងខែមករា៕