×

Chelsea ចង់លក់កីឡាករ ៤ រូបបន្ថែមទៀត នៅទីផ្សារដោះដូររដូវក្តៅនេះ

ក្លិប Chelsea គ្រោងនឹងលក់កីឡាករនៅក្នុងឈុតធំចំនួន ៤ រូបបន្ថែមទៀត នៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ជាពិសេសនៅមុនពេលពួកគេចាប់ផ្តើមប្រកួតមិត្តភាព នៅសប្តាហ៍ក្រោយ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី។

ចាប់តាំងពីការមកដល់របស់លោក Mauricio Pochettino គេបានមើលឃើញថា Chelsea ហាក់មានការកែប្រែក្រុមទ្រង់ទ្រាយធំរួចទៅហើយ ដោយកីឡាករមួយចំនួន ដូចជា Edouard Mendy, Kalidou Koulibaly និង N’Golo Kante សុទ្ធតែបានផ្ទេរទៅកាន់លីគ Saudi Pro League ។

ហើយឥឡូវនេះ មានការរាយការណ៍បានបង្ហាញឱ្យដឹងថា ក្លិប Chelsea នៅចង់បញ្ចេញកីឡាករឈុតធំរបស់ខ្លួនបន្ថែមទៀត មុនពេលពួកគេចាប់ផ្តើមធ្វើដំណើរទៅប្រកួតមិត្តភាព នៅសប្តាហ៍ក្រោយ។

កីឡាករទាំងនោះមានដូចជា Pierre-Emerick Aubameyang, Romelu Lukaku, Hakim Ziyech និង Callum Hudson-Odoi ដោយ Chelsea យល់ថាការចាកចេញរបស់ពួកគេ អាចនឹងជួយក្លិបកាន់បន្ថយការចំណាយបានយ៉ាងច្រើន។

Chelsea នឹងចាប់ផ្តើមការប្រកួតមិត្តភាពកម្តៅសាច់ដុំមុនរដូវកាលថ្មីចាប់ផ្តើម ដោយនឹងត្រូវប៉ះក្រុមវេល Wrexham នៅថ្ងៃទី១៩ ខែកក្កដា ខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង