×

Harry Maguire ត្រូវបានដកហូតតំណែងប្រធានក្រុមរបស់ Man Utd

Harry Maguire ត្រូវបានដកហូតតំណែងប្រធានក្រុម Manchester United ដោយអ្នកចាត់ការទូទៅ Erik ten Hag

Maguire ត្រូវបានតែងតាំងជាប្រធានក្រុមដោយអតីតអ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer ក្នុងខែមករាឆ្នាំ២០២០ បន្ទាប់ពីការផ្ទេរក្នុងតម្លៃ ៨០លានផោនពី Leicester City ។ ខ្សែការពារកណ្តាលអង់គ្លេសរួបនេះ និយាយថាខ្លួនខកចិត្តយ៉ាងខ្លាំង ប៉ុន្តែរូបគេនឹងបន្តផ្ដល់ឱ្យអស់ពីសមត្ថភាពនៅក្នុងការប្រកួតសម្រាប់ Man Utd

កីឡាករវ័យ ៣០ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន ៨ ដងក្នុងក្របខណ្ឌ Premier League កាលពីរដូវកាលមុន ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្រុម West Ham នៅដើមរដូវកាលថ្មីនេះ។

ក្លិប Manchester United បាននិយាយថា លោក Erik Ten Hag អ្នកចាត់ការទូទៅ នឹងប្រកាសប្រធានក្រុមថ្មីក្នុងពេលកំណត់មួយ បន្ទាប់ពីគាត់បានជូនដំណឹងដល់កីឡាករ។ ប្រធានក្រុមថ្មីទំនងជាប្រកាសនៅពេលដេល Man Utd ទៅដល់ទីក្រុងញ៉ូវយ៉ក នៅព្រឹកថ្ងៃព្រហស្បតិ៍ សម្រាប់ដំណើរទេសចរណ៍មុនបើករដូវកាលថ្មី។

ក្លិបបានបន្ថែមថា៖ “គ្រប់គ្នានៅ Manchester United បានអរគុណ Harry សម្រាប់ការរួមចំណែករបស់គាត់ក្នុងនាមជាប្រធានក្រុមក្នុងរយៈពេល ៣ ឆ្នាំកន្លះកន្លងមកនេះ” ។

Maguire បានលេងក្នុង ៣១ ប្រកួតក្នុងចំណោម ៦២ ប្រកួតរបស់Man Utd ក្នុងរដូវកាល ២០២២២៣ ដោយខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Bruno Fernandes គឺជាប្រធានក្រុមជំនួស។ កិច្ចសន្យារបស់ Maguire នៅកីឡដ្ឋាន Old Trafford នឹងផុតសុពលភាពនៅឆ្នាំ២០២៥៕


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង