×

កម្ពុជាបានបញ្ចប់ភារកិច្ចនៅក្នុងព្រឹត្តិការណ៍ Ifel South East Asia Championship នៅឥណ្ឌូណេស៊ី

កម្ពុជា បានចូលរួមក្នុងការប្រកួតចំនួន ៧ ជុំ ស្មើនឹង ១៤ ប្រកួតក្នុងវគ្គសន្សំពិន្ទុ លើវិញ្ញាសា eFootball-Console ចំនួន ៧ ប្រកួត និងវិញ្ញាសា efootbal-Mobile ចំនួន ៧ ប្រកួត ក្នុងពានរង្វាន់ IFel South East Asia Championship 2023 នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី កាលពីសប្ដាហ៍កន្លងទៅ។

ឆ្លងកាត់វគ្គសន្សំពិន្ទុនេះ ជាលទ្ធផលក្រុមជម្រើសជាតិអ្នកចម្បាំងអង្គររបស់កម្ពុជា គឺកីឡាករ ម៉ូត លី និងកីឡាករ ពៅ សឹងហួរ មិនបានបន្តទៅកាន់វគ្គ Knock Out បានទេ ដោយត្រូវបញ្ចប់ភារកិច្ចត្រឹមវគ្គសន្សំពិន្ទុ ដោយឈរលើលេខរៀងទី៧ ក្នុងតារាង។

សូមជម្រាបថា ព្រឹត្តិការណ៍ Ifel South East Asia Championship មានប្រទេស ៨ ចូលរួមប្រកួត ដែលប្រទេសនីមួយៗតំណាងឱ្យកីឡាករ២រូប រួមមាន៖ កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាម មីយ៉ាន់ម៉ា ព្រុយណេ ថៃ និងឡាវ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែកក្កដា ឆ្នាំ២០២៣ ប្រកួតលើវិញ្ញាសា eFootball-Console និងវិញ្ញាសា eFootball-Mobile។ ក្រុមជើងឯកបានទៅលើប្រទេសថៃ ខណៈជើងឯករងបានលើម្ចាស់ផ្ទះឥណ្ឌូណេស៊ី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង