×

Marcus Rashford ឈានដល់ការចុះកុងត្រាថ្មី ៥ឆ្នាំជាមួយ Man Utd

សេចក្ដីរាយការណ៍បានឱ្យដឹងថា Manchester United បានឈានដល់កិច្ចព្រមព្រៀងជាមួយ Marcus Rashford លើកិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំ។

កិច្ចព្រមព្រៀងរហូតដល់ឆ្នាំ២០២៨ នឹងត្រូវចុះហត្ថលេខាដោយកីឡាករអន្តរជាតិអង់គ្លេស Rashford ។ អ្នកចាត់ការ Erik ten Hag បានជួយស្ដារទម្រង់លេងរបស់ខ្សែប្រយុទ្ធរូបនេះ ដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Man Utd ជាមួយនឹង ៣០ គ្រាប់នៅក្នុងកម្មវិធីប្រកួតទាំងអស់ កាលពីរដូវកាលមុន។

កីឡាករវ័យ ២៥ ឆ្នាំដែលដុះចេញពីថ្នាលយុវជនក្រុមបិសាចក្រហម គឺជាកីឡាករដំបូងគេដែលបំបែកកំណត់ត្រា ៣០ គ្រាប់សម្រាប់ United ចាប់តាំងពី Robin van Persie ក្នុងរដូវកាល ២០១២១៣។ គ្រាប់បាល់របស់ Rashford បានជួយ United ទទួលបានចំណាត់ថ្នាក់កំពូលទាំង៤ និងការវិលត្រឡប់ទៅកាន់ក្របខណ្ឌ Champions League នៅរដូវកាលក្រោយ។

ថ្មីៗនេះ United បានឈានដល់កិច្ចព្រមព្រៀងផ្ទេរអ្នកចាំទី Andre Onana ពីក្រុម Inter Milan ។ អ្នកចាំទីកាម៉េរូន បានបញ្ជាក់យ៉ាងច្បាស់ថា រូបគេចង់ចូលរួមជាមួយក្រុមនៅក្របខណ្ឌ Premier League នេះ ខណៈលក្ខខណ្ឌផ្ទាល់ខ្លួន មិនមានបញ្ហានោះទេ៕


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង