Willian បានចុះហត្ថលេខាជាមួយក្រុម Fulham សាជាថ្មីលើកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយនឹងជម្រើសបន្ត ១២ ខែបន្ថែមទៀត។
អតីតខ្សែបម្រើស្លាបរបស់ Chelsea និង Arsenal វ័យ ៣៤ ឆ្នាំ ដែលលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីលចំនួន ៧០ ប្រកួត ស៊ុតបញ្ចូលទីបាន ៥ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៦ ដងក្នុងការបង្ហាញខ្លួន ២៧ ប្រកួតក្នុងក្របខណ្ឌ Premier League សម្រាប់ក្រុម Fulham កាលពីរដូវកាលមុន ខណៈក្រុមរបស់អ្នកចាត់ការ Marco Silva បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១០។
Willian ត្រូវបានគេយល់ថាបានពិភាក្សាជាមួយ Nottingham Forest អំពីការផ្ទេរមួយ ដោយបានទៅលេងកន្លែងហ្វឹកហាត់របស់ពួកគេកាលពីសប្តាហ៍មុន។ ទោះជាយ៉ាងណា រូបគេបានសម្រេចចិត្តចូលរួមជាមួយ Fulham សាជាថ្មី សម្រាប់រដូវកាលក្រោយ។
អតីតខ្សែប្រយុទ្ធ Chelsea និង Arsenal រូបនេះ បានចូលរួមជាមួយ Fulham ក្នុងការផ្ទេរដែលគ្មានតម្លៃខ្លួន បន្ទាប់ពីចាកចេញពីក្រុម Corinthians ក្នុងខែសីហា ឆ្នាំ២០២២៕