×

Allan Saint-Maximin ពិភាក្សាជាមួយអ្នកចាត់ការទូទៅ Newcastle ពីការចាកចេញ

កីឡាករ Allan Saint-Maximin ខ្សែបម្រើស្លាបរបស់ Newcastle United កំពុងស្ថិតក្នុងការពិភាក្សាជាមួយក្លិបមួយ ខណៈអ្នកចាត់ការទូទៅ Eddie Howe បានទទួលស្គាល់ផលប៉ះពាល់នៃច្បាប់ Financial Fair Play របស់ក្រុមសារិកាព្រៃ។

កីឡាករសញ្ជាតិបារាំង ដែលបានចូលរួមជាមួយ Newcastle United ពីក្លិបបារាំង Nice កាលពីខែសីហា ឆ្នាំ២០១៩ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លិបប្រទេសអារ៉ាប៊ីសាអូឌីត។

Saint-Maximin វ័យ ២៦ ឆ្នាំបានខកខានក្នុងការប្រកួតមិត្តភាពរបស់ Newcastle ដែលបានយកឈ្នះ Rangers ក្នុងលទ្ធផល ២-១។ លោក Eddie Howe បាននិយាយថាគាត់គ្មានបញ្ហាជាមួយកីឡាកររបស់គាត់ឡើយ។ ទោះជាយ៉ាងណា លោក Howe បានបញ្ជាក់ថា Saint-Maximin កំពុងពិភាក្សាពីការចាកចេញដ៏មានសក្តានុពលមួយ។

លោក Dan Ashworth នាយកកីឡា Newcastle បាននិយាយកាលពីឆ្នាំមុនថា ក្លិបត្រូវតែលក់កីឡាករ ដើម្បីអនុវត្តតាមការរឹតបន្តឹងការចំណាយ។ ថ្មីៗនេះ ក្រុមរបស់លោក Howe បាននាំយកខ្សែបម្រើអ៊ីតាលី Sandro Tonali ពី AC Milan ក្នុងតម្លៃ ៥៥ លានផោននៅរដូវក្តៅនេះ ប៉ុន្តែក្លិបត្រូវលក់កីឡាករខ្លះ ដើម្បីអនុលោមតាមច្បាប់នៃការចំណាយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង