×

Man City ទិញបានខ្សែការពារក្រូអាត Gvardiol ក្នុងតម្លៃ១០០លានអឺរ៉ូ

Manchester City បានយល់ព្រមលើតម្លៃខ្លួនរបស់ខ្សែការពារជម្រើសជាតិក្រអាត Josko Gvardiol ពី RB Leipzig ក្នុងតម្លៃ ១០០លានអឺរ៉ូ (៨៦,៧ លានផោន) ខណៈខ្សែការពាររូបនេះ ត្រូវបានរាយការណ៍ថាបានបញ្ចប់ការពិនិត្យសុខភាពកាលពីថ្ងៃពុធ ដោយរង់ចាំតែការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ុណ្ណោះ។

កីឡាករជម្រើសជាតិក្រូអាតវ័យ ២១ ឆ្នាំដែលជាខ្សែការពារកណ្តាល បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Man Cityតាំងពីមួយខែមុនមកម្ល៉េះ។ រូបគេមានកិច្ចសន្យានៅ Leipzig ដល់ឆ្នាំ២០២៧។

Gvardiol នឹងក្លាយជាកីឡាករចំណូលថ្មីទីពីររបស់ City នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ បន្ទាប់ពីខ្សែបម្រើ Mateo Kovacic ដែលបានចូលរួមជាមួយពួកគេពី Chelsea ។ ថ្មីៗនេះ Riyad Mahrez បានចាកចេញពី City ទៅក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Ahli ក្នុងតម្លៃ ៣០លានផោន។ ចំណែក Ilkay Gundogan បានសម្រេចចិត្តចូលរួមជាមួយក្រុមយក្សអេស្ប៉ាញ Barcelona កាលពីខែមុន ដោយផុតកុងត្រាជាមួយក្រុមមេឃខៀវ។

Gvardiol ដែលធ្លាប់បានលេងឱ្យក្រុម Dinamo Zagreb បានចូលរួមជាមួយខ្សែការពារ Manuel Akanji, Rúben Dias, Aymeric Laporte, Nathan Aké និង John Stones នៅក្នុងតំបន់ការពារកណ្ដាលនៃក្រុមរបស់លោក Pep Guardiola ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង