×

គ្រូArsenal បង្ហើបពីគម្រោងសម្រាប់ Kai Havertz ឱ្យលេងនៅតួនាទីផ្សេងៗ

Kai Havertz បានស៊ុតបញ្ចូលទីគ្រាប់ដំបូងសម្រាប់ Arsenal ខណៈក្រុមរបស់លោក Mikel Arteta បានយកឈ្នះក្រុម MLS All Stars ដោយលទ្ធផល ៥-០ ក្នុងទីក្រុងវ៉ាស៊ីនតោន ។

Havertzគឺជាម្ចាស់គ្រាប់បាលចុងក្រោយរបស់ក្រុមកំាភ្លើងធំ បន្ទាប់ពី Gabriel Jesus, Leandro Trossard, Jorginho និង Gabriel Martinelli មានឈ្មោះនៅក្នុងបញ្ជីរកគ្រាប់បាល់ផងដែរ។

ក្នុងការប្រកួតនេះ លោក Arteta បានប្ដូរចូលកីឡាករចំណូលថ្មីដូចជា Declan Rice និង Jurrien Timber សម្រាប់ការបង្ហាញខ្លួនលើកដំបូង នៅនាទីទី៦៥។ Havertz រកបានគ្រាប់ទី៥ តាមរយៈការស៊ុតបាល់បញ្ចូលទីយ៉ាងល្អពីការបញ្ជូនរបស់ Marquinhos ។

ក្រោយចប់ការប្រកួតលោក Arteta បាននិយាយថា៖ “Havertz ផ្តល់ឱ្យយើងនូវគុណភាព និងជម្រើសដែលមិនធ្លាប់មាន។”

“ដូច្នេះ យើងនឹងរង់ចាំមើល សម្រាប់ពេលនេះគាត់កំពុងលេងក្នុងតួនាទីជាខ្សែបម្រើប្រយុទ្ធ ប៉ុន្តែខ្ញុំប្រាកដថានៅក្នុងរដូវកាលនេះ និងអំឡុងការប្រកួតនានា យើងនឹងមានជម្រើសក្នុងការដាក់ឱ្យគេលេងក្នុងតួនាទីផ្សេងៗគ្នា”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង