×

ការប្រកួតវគ្គជម្រុះលីគបាល់ទាត់អេឡិចត្រូនិកកម្ពុជា បានចាប់ផ្ដើមនៅថ្ងៃនេះ

បេក្ខជនជាង ២៥០នាក់ ត្រូវបានជ្រើសរើសសម្រាប់ចូលរួមក្នុងការប្រកួតវគ្គជម្រុះ ជុំទីមួយ នៃលីគបាល់ទាត់អេឡិចត្រូនិកកម្ពុជា (e-Cambodian Premier League) ដែលធ្វើឡើងនៅទីតាំងក្លិប DS Arena Cambodia នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ ចាប់ពីម៉ោង ៩ព្រឹក ដល់ ៩យប់។

បេក្ខជន ២៥៦នាក់ ត្រូវបានចាប់គូប្រកួតគ្នា ដើម្បីស្វែងរកអ្នកឈានទៅវគ្គបន្ទាប់ រហូតនៅសល់បេក្ខជនត្រឹមតែ ១៦នាក់ចុងក្រោយប៉ុណ្ណោះ។ បេក្ខជនទាំងអស់ តម្រូវឱ្យមានសញ្ជាតិខ្មែរ អាយុចាប់ពី១៨ឆ្នាំឡើងទៅ និងមិនមែនជាមន្ត្រីរៀបចំការប្រកួត ឬបុគ្គលិកនៃការប្រកួតឡើយ។

អ្នកឈ្នះ ៨នាក់ពីវគ្គនេះ នឹងត្រូវបន្តទៅកាន់វគ្គចុងក្រោយ ហើយអ្នកចាញ់ ៨នាក់ ពីវគ្គ១៦នាក់ ក៏នឹងត្រូវប្រកួតដណ្ដើមយក ២កៅអី វគ្គវគ្គចុងក្រោយផងដែរ។ ដូច្នេះ កីឡាករ ១០នាក់ចុងក្រោយ នឹងឈានទៅប្រកួតវគ្គចុងក្រោយ ដើម្បីស្វែងរកជើងឯក ហើយពួកគេនឹងឈានទៅលេងនៅក្នុងលីគ e-Cambodian Premier League ដោយតម្រូវឱ្យកីឡាករចាប់ឆ្នោតលេងតំណាងឱ្យក្លិបបាល់ទាត់កម្ពុជាទាំង១០ មកពីលីគកំពូល Cambodian Premier League ។

សូមបញ្ជាក់ថា ការប្រកួត តម្រូវឱ្យបេក្ខជនប្រកួតលើវិញ្ញាសា eFooball-Console ដែលមានអាជ្ញាកណ្ដាលកាត់ក្ដី ដូចការប្រកួតនៅលើទីលានវាលស្មៅដូច្នោះដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង