ខ្សែប្រយុទ្ធម៉ិកស៊ិក Raul Jimenez បានផ្ទេរទៅកាន់ Fulham ជាផ្លូវការ បន្ទាប់ពីប្រកបអាជីពនៅក្លិប Wolverhampton Wanderers រយៈពេល៥ឆ្នាំ។
Jimenez បានចូលរួមជាមួយ Fulham ក្នុងតម្លៃ ៥,៥ លានផោន។ ខ្សែប្រយុទ្ធម៉ិកស៊ិករូបនេះ ទទួលបានកិច្ចសន្យារយៈពេល ២ ឆ្នាំ ជាមួយនឹងជម្រើសក្នុងការបន្តកិច្ចសន្យារយៈពេល ១២ ខែទៀត។
កីឡាករវ័យ ៣២ឆ្នាំរូបនេះ ស៊ុតបញ្ចូលទីបាន ៥៧ គ្រាប់សម្រាប់ Wolves និងជាផ្នែកសំខាន់នៃភាពជោគជ័យរបស់ពួកគេក្នុងរយៈពេលថ្មីៗនេះ។
Jimenez នឹងត្រូវបង្ហាញខ្លួនក្នុងការប្រកួត Summer Series របស់ Fulham ជាមួយ Aston Villa នៅល្ងាចថ្ងៃពុធ៕