×

Spurs ឈ្នះពានរង្វាន់Pre-seasonនៅសិង្ហបុរី ខណៈRicharlisonស៊ុត៣គ្រាប់

លោក Ange Postecoglou អ្នកចាត់ការទូទៅរបស់ក្រុម Tottenham Hotspur បាននិយាយថា Richarlison មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលគាត់ចង់បាននៅក្នុងតំបន់ប្រយុទ្ធ បន្ទាប់ពីកីឡាករប្រេស៊ីលរូបនេះ បានស៊ុតបាល់បញ្ចូលទី Hat-trick មុនបើករដូវកាល។


Spurs បានយកឈ្នះលើក្រុម Lion City Sailors ដោយលទ្ធផល ៥១ នៅពហុកីឡដ្ឋានជាតិសិង្ហបុរី ដើម្បីបញ្ចប់ដំណើរទេសចរណ៍ប្រចាំទ្វីបអាស៊ីរបស់ពួកគេ ជាមួយនឹងការលើកពានរង្វាន់ Tiger Cup Richarlison ត្រូវបានផ្លាស់ប្ដូរចូលនៅវគ្គទីពីរ ហើយរកបានពីរគ្រាប់ក្នុងរយៈពេល ៨នាទី មុនពេលដែលរកបានគ្រាប់ទី៣ ក្នុងម៉ោងបន្ថែម។

កីឡាករ Shawal Anuar បានផ្ដល់ការនាំមុខសម្រាប់ Sailors នៅនាទី ១៤ មុនពេលប្រធានក្រុមអង់គ្លេស Harry Kane តាមស្មើដោយការស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពីខ្សែបម្រើ Pape Matar Sarr ត្រូវបានទាញនៅក្នុងប្រអប់គ្រោះថ្នាក់នៅចុងវគ្គទីមួយ។

ខ្សែបម្រើអាហ្សង់ទីន Giovani lo Celso បានស៊ុតបញ្ចូលគ្រាប់ទីពីររបស់ Spurs នៅនាទី 73 Richarlison ដែលបានផ្ទេរ Everton ក្នុងតម្លៃ ៦០លានផោនកាលពីរដូវក្តៅមុន ហើយបានស៊ុតបញ្ចូលទីបាន ៣ គ្រាប់សម្រាប់ក្លិបក្នុងការបង្ហាញខ្លួន ៣៥ លើក។


នេះជាជ័យជម្នះលើកដំបូងរបស់លោក Postecoglou ចាប់តាំងពីក្លាយជាអ្នកចាត់ការទូទៅថ្មីរបស់ Spurs បន្ទាប់ពីពួកគេបានចាញ់ក្រុម West Ham ដែលជាគូប្រជែងនៅក្របខណ្ឌ Premier League ក្នុងការប្រកួតបើករដូវកាលមុនរបស់ពួកគេ កាលពីសប្តាហ៍មុននៅទីក្រុង Perth ប្រទេសអូស្ត្រាលី។

ការប្រកួតរបស់ពួកគេជាមួយក្រុម Leicester City ក្នុងទីក្រុងបាងកក ប្រទេសថៃ ត្រូវបានលុបចោលដោយសារតែទីលានមានទឹក ហើយក្រុមរបស់លោក Postecoglou នឹងធ្វើដំណើរទៅជួបក្រុម Shakhtar Donetsk នៅកីឡដ្ឋាន Tottenham Hotspur នៅសប្ដាហ៍ក្រោយ មុនរដូវកាលថ្មី Premier League ចាប់ផ្ដើមនៅពាក់កណ្ដាលខែសីហា៕


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង