×

Arsenal ដាក់គោលដៅទិញខ្សែបម្រើម្នាក់ទៀតនៅសប្ដាហ៍នេះ

យោងតាមសេចក្ដីរាយការណ៍ពី The Sun បានឱ្យដឹងថា ក្រុម Arsenal គ្រោងនឹងចុះហត្ថលេខាជាមួយខ្សែបម្រើ Bitello ក្នុងតម្លៃ ៦,៨ លានផោន។

កីឡាករវ័យ ២៣ឆ្នាំបានស្ថិតក្នុងគម្រោងរបស់ក្លិបកាំភ្លើងធំ ប៉ុន្តែក្លិបប្រេស៊ីល Gremio បានដាក់តម្លៃ ៨,៥ លានផោនលើកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ។ ទោះបីជាយ៉ាងណា ក្រុម Arsenal អាចបន្ទាបតម្លៃខ្លួនសល់ត្រឹមតែ ៦,៨ លានផោនប៉ុណ្ណោះ។

លោក Mikel Arteta អ្នកចាត់ការទូទៅរបស់ក្រុមកាំភ្លើងធំ បានចំណាយប្រាក់ច្រើនជាង ២០០លានផោនលើ Kai Havertz, Jurrien Timber និង Declan Rice នៅក្នុងទីផ្សារដោះដូរកីឡាករនាដើមរដូវកាលថ្មីនេះ។

Arsenal បានទទួលជោគជ័យក្នុងការទាក់ទាញកីឡាករវ័យក្មេងដែលមានទេពកោសល្យរបស់ប្រេស៊ីល ដូចជា Gabriel Martinelli និង Marquinhos ។ លោក Edu នាយកផ្នែកកីឡាបាល់ទាត់ ត្រូវបានរាយការណ៍ថាកំពុងប្រើប្រាស់បណ្ដាញរបស់គាត់ដែលស្ថិតនៅអាមេរិកខាងត្បូង ដើម្បីបិទបញ្ចប់ការផ្ទេរកីឡាករ Bitello

Bitello បានចុះហត្ថលេខាជាមួយម្ចាស់ជើងឯកក្របខណ្ឌ Serie A នៅប្រទេសប្រេស៊ីលចំនួន ៤២ សម័យកាល កាលពីឆ្នាំ២០២១ ហើយបានក្លាយជាកីឡាករសំខាន់ក្នុងជម្រើសដំបូងរបស់ពួកគេ ដោយបានបង្ហាញខ្លួន ៥០ ប្រកួត និង រកបាន ១១ គ្រាប់៕


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង