×

រកឃើញបេក្ខជនចុងក្រោយទាំង១០រូប ចូលរួមនៅក្របខណ្ឌលីគបាល់ទាត់អេឡិចត្រូនិកកម្ពុជារដូវកាលទី១

ឆ្លងកាត់ការប្រកួតវគ្គជម្រុះរយៈពេល ៣ថ្ងៃ គេបានរកឃើញបេក្ខជនចុងក្រោយទាំង១០រូប ដែលនឹងត្រូវតំណាងឱ្យក្លិប១០នៃលីគកំពូលកម្ពុជា ដើម្បីចូលរួមនៅក្នុងក្របខណ្ឌលីកបាល់ទាត់អេឡិចត្រូនិកកម្ពុជា រដូវកាល២០២៣-២៤។

បេក្ខជនចំនួន ២៥៦នាក់បានធ្វើការប្រកួតវគ្គជម្រុះលើវិញ្ញាសា eFootball-Console ដែលធ្វើឡើងនៅទីតាំងក្លិប DS Arena Cambodia ចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ដោយរកឃើញបេក្ខជន ៨នាក់ ត្រូវឡើងទៅវគ្គចុងក្រោយដោយស្វ័យប្រវត្តិ ចំណែកបេក្ខជន ៨នាក់ផ្សេងទៀតដែលចាញ់នៅវគ្គជម្រុះ ត្រូវប្រកួតដើម្បីស្វែងរកកៅអី២ចុងក្រោយ សម្រាប់បង្គ្រប់១០កៅអី។

កីឡាករ ១០នាក់ចុងក្រោយ នឹងឈានទៅប្រកួតវគ្គចុងក្រោយ (Grand Final) នៅថ្ងៃទី១ ខែសីហា ដើម្បីស្វែងរកជើងឯក ហើយពួកគេក៏មានសិទ្ធិឈានទៅលេងនៅក្នុងលីគ e-Cambodian Premier League ដោយត្រូវចាប់ឆ្នោតលេងតំណាងឱ្យក្លិបបាល់ទាត់កម្ពុជាទាំង១០ មកពីលីគកំពូល Cambodian Premier League សម្រាប់រដូវកាល២០២៣-២៤ដែលជារដូវកាលដំបូងនៃលីគបាល់ទាត់អេឡិចត្រូនិកកម្ពុជា។

បេក្ខជនទាំង១០នាក់ រួមមាន៖
១- ភោគ សុបញ្ញា
២- Mot Ly
៣- Chhay Sovila
៤- Tim Vongravuth
៥- Pidor Kolchanratana
៦- ផាន់ វិសិទ្ធ
៧- Phy RaPheak
៨- Song Vanda
៩- SRUN Lyly
១០- Noun Ratanak

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង