Bayern Munich មិនទាន់អាចផ្ដល់តម្លៃតាមការទាមទាររបស់ Tottenham Hotspur សម្រាប់ Harry Kane ឡើយ បន្ទាប់ពីអ្នកតំណាងក្លិបទាំងពីរបានជួបពិភាក្សាគ្នានៅទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទ។
Skysports បានរាយការណ៍ថា Bayern បានត្រៀមចំណាយប្រាក់ ១០០ លានអឺរ៉ូ សម្រាប់ Kane ប៉ុន្តែ Spurs ចង់បានយ៉ាងហោចណាស់ ១១៦ លានអឺរ៉ូ សម្រាប់ការលក់ខ្សែប្រយុទ្ធដែលស៊ុតបញ្ចូលទីច្រើនជាងគេរបស់ពួកគេ ហើយSpurs បានដាក់លក្ខខណ្ឌទិញត្រឡប់មកវិញ ប្រសិនបើ Kane ចង់ត្រលប់ទៅកាន់ក្របខណ្ឌ Premier League វិញ។
Bayern Munich ទំនងជាត្រូវបំបែកកំណត់ត្រាផ្ទេររបស់ពួកគេដើម្បីចុះហត្ថលេខាជាមួយ Kane ដែលពួកគេបានចំណាយ ៨០លានអឺរ៉ូជូនក្រុម Atletico Madrid សម្រាប់ការផ្ទេរ Lucas Hernandez ក្នុងឆ្នាំ២០១៩។ ម្ចាស់ជើងឯកអាល្លឺម៉ង់ ជឿជាក់ថា ខ្សែប្រយុទ្ធរបស់ Spurs ចង់ចូលរួមជាមួយពួកគេ និងមិនចុះកុងត្រាថ្មីជាមួយ Spurs នៅរដូវក្តៅនេះទេ៕