×

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា រៀបចំការប្រកួតលើវិញ្ញាសាMLBBរដូវកាលទី២ មានជាង៥០០ក្រុម

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា គ្រោងរៀបចំការប្រកួតដែលមានឈ្មោះថា WOWNOW & PRINCE MALL LEAGUE (WPML) រដូវកាលទីពីរ ឆ្នាំ២០២៣ លើវិញ្ញាសា Mobile Legends: Bang Bang រួមមានក្រុមចូលរួមប្រកួតជាង ៥០០ក្រុម។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីចុងសប្ដាហ៍កន្លងទៅ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា EFC បានណែនាំដល់ក្រុមកីឡាករអេឡិចត្រូនិកទាំងអស់ ត្រូវតែរក្សាឱ្យបាននូវវិន័យ និងក្រមសីលធម៌ ខណៈរៀបចំគ្រប់កីឡាអេឡិចត្រូនិកនៅកម្ពុជា ក៏ត្រូវតែគោរពគោលការណ៍កីឡា និងយុត្តិធម៌ដូចគ្នា។

ការដាក់គោលការណ៍ដ៏តឹងរ៉ឹងបែបនេះ គឺគ្មានអ្វីក្រៅពីគោលបំណងចម្បង ដើម្បីអភិវឌ្ឍកីឡាអេឡិចត្រូនិកឱ្យកាន់តែរីកចម្រើនឆ្ពោះទៅប្រកួតអន្តរជាតិ ជាពិសេសគឺចង់ជោគជ័យនៅស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ។ ចំពោះការប្រកួតដែលឈានមកដល់រដូវកាលទីពីរនេះ គឺចង់បង្កើតឱ្យមានសកម្មភាពកីឡាអេឡិចត្រូនិកទូទាំងប្រទេស រាប់ទាំងបណ្ដាខេត្ត រហូតដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ដែរថា គិតដល់ពេលនេះ មានក្រុមចូលរួមចំនួន ៤៥៧ក្រុមហើយ ដោយគណៈកម្មាធិការត្រូវការ ៥១២ក្រុម ដើម្បីធ្វើការជម្រុះអំឡុងពាក់កណ្ដាលខែសីហាតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង