×

រកឃើញម្ចាស់ពានរង្វាន់វគ្គជម្រុះលីគបាល់ទាត់អេឡិចត្រូនិកកម្ពុជា រដូវកាលទីមួយ

ការប្រកួតវគ្គជម្រុះលីគបាល់ទាត់អេឡិចត្រូនិកកម្ពុជា (e-Cambodian Premier League) បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីបេក្ខជនជាង ២៥០នាក់បានចូលរួមប្រកួតប្រជែង ចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា។

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ បានរកឃើញបេក្ខជន ២រូបចុងក្រោយ រួមមានកីឡាករ Phy Rapheak និងកីឡាករ Tim Vongravuth ។ ជាលទ្ធផល Tim Vongravuth បានយកឈ្នះលើកីឡាករ Phy Rapheak ដោយលទ្ធផល ២ហ្គេមទល់នឹង០ (ហ្គេមទីមួយ ៤-០ និងហ្គេមទីពីរ ២-០) ដើម្បីក្លាយជាជើងឯកនៃការប្រកួតវគ្គជម្រុះនេះ។

ចំណែកកីឡាករ Phan Viseth និងកីឡាករ Phok Sopanha ទទួលបានចំណាត់ថ្នាក់លេខ៣ស្ទួន។

កីឡាករ ១០នាក់ចុងក្រោយ នឹងមានសិទ្ធិឈានទៅលេងនៅក្នុងលីគ e-Cambodian Premier League ដោយត្រូវចាប់ឆ្នោតលេងតំណាងឱ្យក្លិបបាល់ទាត់កម្ពុជាទាំង១០ មកពីលីគកំពូល Cambodian Premier League សម្រាប់រដូវកាល២០២៣-២៤ដែលជារដូវកាលដំបូងនៃលីគបាល់ទាត់អេឡិចត្រូនិកកម្ពុជា។

បេក្ខជនទាំង១០នាក់ រួមមាន៖
១- Phok Sopanha
២- Mot Ly
៣- Chhay Sovila
៤- Tim Vongravuth
៥- Pidor Kolchanratana
៦- Phan Viseth
៧- Phy RaPheak
៨- Song Vanda
៩- SRUN Lyly
១០- Noun Ratanak

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង